សារស្វាគមន៍🔒 SSL VerifiedWelcome to the detailed analysis for ncdd.gov.kh. This domain is officially recognized as គ.ជ.អ.ប.. According to their official web presence, their primary focus is: "គេហទំព័រ NCDD ជាផ្លូវការ សម្រាប់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ប្រជាធិបតេយ្យឋានានុក្រមក្រោមជាតិ កម្ពុជាដើម្បីលើកកម្ពស់ការចែកអំណាច និងអភិវឌ្ឍន៍មូលដ្ឋាន។".
"ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ រាជរដ្ឋាភិបាលបានកំណត់យកអាទិភាពគន្លឹះ ៥៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាមួយនឹងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មាន៖ (១) ស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច (២) បរិស្ថានគ្របដណ្តប់ សម្រាប់ធានាបរិយាកាសអំណោយផលដល់ការអនុវត្តយុទ្ធសាស្ត្រទាំងមូល និង(៣) បញ្ចកោណយុទ្ធសាស្ត្រទាំង៥ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម។"
"ទន្ទឹមនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណខាងលើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិគឺជាកំណែទម្រង់អភិបាលកិច្ចដ៏មានសារៈ សំខាន់មួយរបស់រាជរដ្ឋាភិបាលដែលផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិដោយឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ។"
"គណៈ កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដើម្បីសម្របសម្រួលដឹកនាំការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិជាយន្តការអន្តរក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា។ គ.ជ.អ.ប. ត្រូវបានដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៣។ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន គ.ជ.អ.ប. ត្រូវបានដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.។ យោងអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប. ត្រូវរៀបចំបង្កើតអនុគណៈកម្មាធិការចំនួន៣គឺ ១). អនុគណៈកម្មាធិការមុខងារ និងធនធាន ២). អនុគណៈកម្មាធិការសារពើពន្ធ និងហិរញ្ញវត្ថុ ៣). អនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។"
"គម្រោងបានបញ្ចប់៖ “ពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម នៅថ្នាក់ក្រុង ស្រុក ខណ្ឌ" (ISA-DMK)"
By comparing ncdd.gov.kh to other leading websites in its niche, marketers and researchers can identify key traffic sources and growth opportunities. Explore our related resources below to find websites similar to ncdd.gov.kh.
Yes, according to our latest analysis, we detected a valid SSL certificate ensuring a secure connection.
As of July 29, 2026, ncdd.gov.kh holds an estimated domain authority score of 34/100 based on our VisitRank tracking algorithms.
You can find the best alternatives and similar sites to ncdd.gov.kh in our explore section, which includes competitors in the E-commerce & Retail sector.
Common Misspellings & Typo Domains for ncdd.gov.kh: